(កំពង់ស្ពឺ)៖ លោក គោរម្យ ដាឡា ប្រធានសមាគមនិស្សិតសន្តិភាព ដើម្បីប្រជាធិបតេយ្យ បានស្នើសុំយ៉ាងទទូចដល់សាធារជន ប្រ ជាពលរដ្ឋ និងយុវជនទាំងអស់ សូមកុំជឿតាមការញុះញង់ និងកុំចាញ់ល្បិចកលបុគ្គលមួយចំនួនដែលបានបង្កើតព័ត៌មានមិនពិត ដើម្បីលាភពណ៌មកលើរាជរដ្ឋាភិបាល និងបំភ្លៃខុសពីការពិតពីស្ថានភាពឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ។

ឆ្លងកាត់តាមបទពិសោធន៍ស្រាវជ្រាវ និងចុះមកពិនិត្យដោយផ្ទាល់នៅតាមតំបន់ការពារធនធានធម្មជាតិនានា, លោក គោរម្យ ដាឡា បានអះអាងថា ការអភិវឌ្ឍនានាផ្នែកវិស័យអេកូទេសចរណ៍នៅតំបន់ខ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីម្យ នេះ គឺមិនមានការកាប់បំ ផ្លាញព្រៃឈើ ដើម្បីអភិវឌ្ឍនោះទេ ប៉ុន្តែ គឺបានកែប្រែតំបន់នេះដែលពីមុនមិនសូវមានមនុស្សមកទស្សនាច្រើនកុះករ ឱ្យមានភាពអ៊ូ អរតាមបែបធម្មជាតិ។

ប្រធានសមាគមនិស្សិតសន្តិភាព ដើម្បីប្រជាធិបតេយ្យ បានថ្លែងថា ការបណ្ដាក់ទុនវិនិយោគលើវិស័យអេកូទេសចរណ៍ធម្មជាតិ នៅឧទ្យានជាតិគិរីរម្យនេះ បានផ្តល់ឱកាសការងារជាច្រើនកន្លែងជូនប្រជាពរដ្ឋនៅតំបន់នេះ ដែលបានផ្ដល់ចំណូលផ្នែកសេដ្ឋកិច្ច ចាក់ចូលមូលដ្ឋាន និងចំណូលសេដ្ឋកិច្ចជាតិជាដើម។

ជាមួយគ្នានេះដែរ លោកបានបន្តថា ការកែច្នៃតំបន់ការពារធនធានធម្មជាតិដែលមានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិនេះ វាបាន ក្លាយទៅជារនាំដ៏រឹងមាំ ដើម្បីការពារព្រៃឈើ និងសត្វព្រៃឱ្យនៅគង់វង្សតជំនាន់។

លោក គោរម្យ ដាឡា បានគូសបញ្ជាក់ថា៖ «ការអភិវឌ្ឍនេះមិនជាការអភិវឌ្ឍកាប់ព្រៃឈើ ធ្វើរោងចក្រ ឬយកដីនេះទៅដាំដំណាំគឺ អត់ទេ សម្រាប់ការធ្វើរីសត គឺអាស្រ័យទៅលើធម្មជាតិនេះតែម្ដង (មិនកាប់ដើមឈើ) សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជា ពិសេសនិស្សិត បញ្ញាវ័ន្ត សូមកុំជឿលើការញុះញង់របស់ក្រុមប្រឆាំងមួយក្តាប់តូចដែលគាត់តែងតែបំផ្លើសបំភ្លៃព័ត៌មាន ចោទប្រកា ន់មកលើរដ្ឋាភិបាល យើងដឹងហើយនៅប្រទេសណាក៏អភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងឧទ្យានជាតិរបស់គេដែរ»។

ប្រធានសមាគមនិស្សិតសន្តិភាព ដើម្បីប្រជាធិបតេយ្យរូបនេះ បានលើកឡើងថា ការយកព័ត៌មានមិនពិតមកកាត់ត ដើម្បីលាភពណ៌មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមលោកយុវជន មិនអាចទទួលយកបាននោះទេ ដូច្នេះ សូមប្រជាពលរដ្ឋ មកទស្សនាកម្សាន្តនៅតំបន់ឧទ្យានជាតិគិរីរម្យនេះ មើលឱ្យច្បាស់ពីស្ថានភាពជាក់ស្ដែងរបស់ឧទ្យានជាតិគិរីរម្យពិត និងរូបភាពឧទ្យានជាតិគិរីរម្យ ដែលត្រូវបានបុគ្គលប្រឆាំងមួយចំនួនបង្ហោះនៅលើបណ្តាញសង្គមនានា រហូតធ្វើឱ្យយុវជន ព្រមទាំងប្រជាពលរដ្ឋមានការយល់ច្រឡំ។

លោកបានបន្ថែមថា ប្រទេសកម្ពុជា មានសក្តានុពលផ្នែកវិស័យទេសរណ៍ធម្មជាតិ ដូច្នេះ ហើយរាជរដ្ឋាភិបាល បានខិតខំធ្វើយ៉ាងណា កៀរគរអ្នកវិនិយោគិននានាឱ្យមកចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍អត់ផ្សែង។ ដូច្នេះ ក្នុងនាមជាយុវជនសូមអំពាវនាវដល់អ្ន កវិនិយោគទាំងអស់ ដែលមានធនធានផ្នែកអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិអាចមកចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិនៅ កម្ពុជា ជាពិសេសសួលចូលរួមអភិវឌ្ឍន៍ដោយមិនប៉ះពាល់ កាប់បំផ្លាញព្រៃឈើដែលមានស្រាប់៕