(ភ្នំពេញ)៖ លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម បានលើកឡើងថា ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបន្តដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយសង្គម ជាសាច់ ប្រាក់ មួយចំនួនទៀតដូចមានក្នុងមតិស្វាគមន៍បានលើកឡើងរបស់ លោក ឈួរ សុបញ្ញា ដែលកម្មវិធី មួយចំនួន បានបញ្ចប់ដោយជោគជ័យ និងមួយចំនួនទៀតកំពុងតែបន្តដំណើរការ។

ផ្អែកតាមរយៈការអនុវត្ត កម្មវិធី ពេលកន្លងមក ពិសេសក្នុងឆ្នាំ២០២២ លោកពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះលទ្ធផល ដែល សម្រេច បាន និងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីអនុវត្តកម្មវិធីទាំងអស់ ទាំងនៅថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ រួមមាន៖ រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់។ តាមរយៈការអនុវត្តកម្មវិធីនេះ យើងមិនត្រឹមតែទទួលបានលទ្ធផលល្អប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានរៀនសូត្រ និងដកបទពិសោធន៍ ពីការ អនុវត្ត បានជាច្រើនទៀតដែលបានធ្វើឱ្យការអនុវត្តកម្មវិធីកាន់តែមានភាពរលូន មានប្រសិទ្ធភាពខ្ពស់ធ្វើ ឲ្យអ្នកទទួល ផល កាន់តែរីករាយ និងពេញចិត្ត។

លោកបានថ្លែងបែបនេះ ខណៈលោកអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយកម្មវិធីជំនួយសង្គមដល់ អង្គការសមាជិកភាព ជាដៃគូដើម្បី កិច្ចការពារ កុមារ(3PC)» នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

លោកបានបន្ថែមថា យោងតាមកាអនុវត្តកម្មវិធីជំនួយសង្គមកន្លងមក និងតម្រូវការបរិបទ បច្ចុប្បន្នកម្មវិធីជំនួយ សង្គមទាំងអស់ កំពុង ឈានចូលរបត់មួយថ្មីទៀត គឺក្របខណ្ឌកញ្ចប់គ្រួសារដែលរួមបញ្ជូលកម្មវិធីជំនួយសង្គមចំនួន៤ រួមមាន៖

១. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
២. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនសិស្ស ក្រីក្រ នៅថ្នាក់បឋមសិក្សានិង មធ្យមសិក្សា  
៣. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និង
៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា និងអ្នកផ្ទុកមេរោគអេដ៍ដែលមានលក្ខណៈ គ្រប់ជ្រុង ជ្រោយ ដែលនឹងផ្តល់ការគាំពារជំនួយសង្គមពេញមួយវដ្ត ជីវិត។

លោក សំហេង បុរស ក៏បានស្នើឲ្យមានការពង្រឹង បន្ថែមទៀត លើកម្មវិធី ជំនួយសង្គមដែលកំពុងអនុវត្តទាំងនេះឱ្យបានរឹងមាំ ទាំងយន្តការគ្រប់គ្រង ទាំងការពង្រឹងសមត្ថភាព ទាំងការ ផ្សព្វផ្សាយជាពិសេស កិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ក៏ដូចជាក្រុមគោលដៅ និងអ្នកទទួលផល ដើម្បី ធានាឱ្យការអនុវត្តកម្មវិធីដំណើរការទៅរលូន និងមានប្រសិទ្ធភាពខ្ពស់៕