(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរា​ចរណ៍​នៅ​​ទូទាំង​ប្រទេស​កើតឡើងចំនួន៨លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រង​​​​របួសធ្ងន់៧នាក់ និងរបួសស្រាល៣នាក់។

គ្រោះថ្នាក់​ចរា​ចរណ៍ទាំង៨លើក​ បណ្តាលឲ្យ​ខូច​ខាត​យាន​យន្តសរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូច១គ្រឿង និងរថយន្តធុនធំ៥គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍ ​រួមមានល្មើសល្បឿន៤លើក, ស្រវឹង១លើក, ប្រជែងគ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ១លើក និងងងុយដេក១លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាពពេល​គ្រោះថ្នាក់​ចរាចរណ៍៨នាក់ (យប់៦នាក់)។

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ​២០១៦​ ​​លទ្ធផលត្រួតពិនិត្យអនុវត្ត​ច្បាប់​ចរា​ចរណ៍​​ផ្លូវគោកឃើញ​ថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២៦៤៨គ្រឿង ក្នុង​នោះបានធ្វើ​ការអប់រំ​ ចំនួន១២២៣គ្រឿង ​និងពិន័យ​សរុបចំនួន ១៤២៥គ្រឿង៕