(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញវីដេអូមួយ ដែលសម្តេចនិយាយពីប្រវត្តិប្រាក់ស្លឹងជាមួយប្រវត្តិស្តេចកន និងមុនស្តេចកន។

តាមរយៈបណ្តាញសង្គមដោយភ្ជាប់ជាមួយវីដេអូនេះ សម្តេចតេជោ បានលើកឡើងដូច្នេះថា៖ «ទើបបានឃើញខ្ញុំនិយាយពីប្រវត្តិប្រាក់ស្លឹងជាមួយប្រវត្តិស្តេចកន និងមុនស្តេចកន។ ការនិយាយនេះអាចក្នុងឆ្នាំ២០១៤ ឬ ២០១៥ ក្នុងពេលដែលខ្ញុំជួបសិស្សនិទ្ទេស A»

សូមទស្សនាវីដេអូលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ដូចតទៅ៖