(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៦ករណី ឃាត់ខ្លួនជនសង្ស័យ ៧៥នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៣ករណី ឃាត់ខ្លួន២៧នាក់
* ⁠ករណីប្រេីប្រាស់៩ករណី ឃាត់ខ្លួន៣៩នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន៨នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២០០៣ករណី ឃាត់ខ្លួន៤៨៤៩នាក់ (ស្រី៣៧៤នាក់)៕