(ភ្នំពេញ)៖ ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលេខាធិការដ្ឋាននៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានប្រជុំពិភាក្សាគ្នាលើការពិនិត្យវឌ្ឍភាពនៃការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី ៤៧ នៅប្រទេសកម្ពុជា។

​កិច្ចប្រជុំនេះ បានរៀបចំឡើងនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធអនឡាញដឹកនាំដោយលោក ចាន់ សីហា ​លោក ប៉ិច សានី និង​ លោក បាន លឹម ដែលអគ្គនាយករងធនាគារARDB។

ក្នុងកិច្ចប្រជុំនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលេខាធិការដ្ឋាននៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ​បានពិនិត្យវឌ្ឍភាពនៃការរៀបចំការទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី ៤៧ នៅប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

កិច្ចប្រជុំប្រចាំឆ្នាំនេះ គឺជាកិច្ចប្រជុំថ្នាក់តំបន់មួយ ក្រោមប្រធានបទ «តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព» ដែលគ្រោងនឹងមានស្ថាប័នចូលរួមប្រមាណជា ៩៣ ស្ថានប័ន មកពី ៤១ ប្រទេស ដែលជាសមាជិក ADFIAP និងភាគីពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា​៕