(ភ្នំពេញ)៖​ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ​លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន CCES Engineering Services Co., Ltd. ដឹកនាំដោយ លោក ហួត ជុំ អគ្គនាយកក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារ ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

កិច្ចប្រជុំត្រូវបានរៀបចំឡើង តបតាមសំណើរបស់ក្រុមហ៊ុន ដើម្បីពិនិត្យលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហការរវាងផ្នែករដ្ឋ និងវិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។

ក្នុងជំនួបនេះដែរ ក្រុមហ៊ុន CCES Engineering Services Co., Ltd. បាននាំយកកៅស៊ូត្រជាក់ម៉ាក Fast Fix ចំនួន ១ ០០០បាវ ដែលជាផលិតផលរបស់ក្រុមហ៊ុនផ្ទាល់ មកប្រគល់ជូនក្រសួង ដើម្បីទុកសម្រាប់ប្រើប្រាស់ជួសជុលផ្លូវថ្នល់ទៅតាមត្រូវការចាំបាច់ នៅគ្រប់លក្ខខណ្ឌអាកាសធាតុ៕