(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសបរិច្ចាកថវិកា១០០លានរៀល ជូន «មូលនិធិកីឡាជនពិការសម្តេចតេជោ» សម្រាប់ទ្រទ្រង់មជ្ឈមណ្ឌលនៃជនពិការតេជោសែន។

នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

សូមជំរាបថា កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគាំទ្រឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន»​ ដោយសម្តេចប្រកាសផ្តល់ថវិកា២០០លានរៀលក្នុងមួយឆ្នាំ​ ក្នុងរយៈពេល៤ឆ្នាំដំបូង សរុប៨០០លានរៀល ជូនដល់មូលនិធិជនពិការសម្តេចតេជោ សម្រាប់ទ្រទ្រង់មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន៕