(កំពង់ឆ្នាំង)៖ នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមតុលាការយោធា ឈានដល់ការចាប់ខ្លួនមនុស្ស៥នាក់ នៅស្រុកសាមគ្គីមានជ័យ ពាក់ព័ន្ធការជ្រើសរើសកងទ័ពខុសច្បាប់ និងក្លែងអត្តសញ្ញាណប័ណ្ណកងទ័ព។

ជនត្រូវចោទចំនួន៥នាក់ រួមមាន៖

*ទី១​៖ ឈ្មោះ ណែម សុផល អាយុ៤៣ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរកសិករ
*ទី២៖ ឈ្មោះ អន សំណាង អាយុ៣២ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរលក់ដីឡូត៍
*ទី៣៖ ឈ្មោះ ហឿន សីហា អាយុ២១ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរនិស្សិត
*ទី៤៖ ឈ្មោះ សាំង ស៊ីថា អាយុ៣១ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរកសិករ
*ទី៥៖ ឈ្មោះ យឹម យុទ្ធ អាយុ៣៣ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរជាងម៉ូតូ។

បច្ចុប្បន្ន ជនទាំង៥នាក់ ត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនបន្តទៅអយ្យការអមតុលាការយោធា ដើម្បីអនុវត្តតាមនីតិវិធី៕