(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC បានលើកឡើងថា ប្រភេទអត្ថបទ News Feature ឬ Feature Story ជាអត្ថបទបែបពិពណ៌នា ដែលមិនមែនជាអត្ថបទដែលសរសេរពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Developing or Fast Breaking events នោះឡើយ។ លោកលើកឡើងបែបនេះ នៅក្នុងថ្នាក់សិក្សាអំពីរបៀបសរសេរព័ត៌មានរបស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ចុងសប្ដាហ៍នេះ។

នៅចំពោះមុខសិក្ខាកាមក្នុងថ្នាក់សិក្សា លោក ម៉ារ យ៉ារិទ្ធិ បានបន្ដថា News Feature គឺជារឿងដែលសរសេរចេញមកពី Hot News Story ។ វាជាអត្ថបទមួយដែលបូកសរុបនូវព្រឹត្តិការណ៍ពាក់ព័ន្ធនឹង Hot News។ News Feature ចាប់ផ្តើមដោយការសរសេរ Delayed Lead។

លោកក៏បានបញ្ជាក់ថា Delayed lead ជារឿយៗត្រូវបានគេប្រើក្នុងអត្ថបទ News Feature ឬ Feature Story។ ប្រភេទអត្ថបទ News Feature ឬ Feature Story មិនមែនជាអត្ថបទ ដែលសរសេរពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ Developing or Fast Breaking events នោះឡើយ។ Delayed lead គឺជា Lead ដែលកើតក្នុងទិដ្ឋភាពណាមួយ ឬជាឈុតនៃការធ្វើឱ្យអារម្មណ៍មនុស្សមានការរំភើបក្នុងព្រឹត្តិការណ៍អ្វីមួយ ឬក៏ជារឿងខ្លីអ្វីមួយនោះជាដើម។

សូមបញ្ជាក់ថា លោក ម៉ារ យ៉ារិទ្ធិ ជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិកផងដែរ៕