(ភ្នំពេញ)៖ លោក ឡេង រតនា អាយុ៦៤ឆ្នាំ និងភរិយាឈ្មោះ ម៉ាច ច័ន្ទមណី មានទីលំនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានបាត់លិខិតកិច្ចសន្យាលក់ ទិញដីធ្លី និងផ្ទះសម្បែង (វិឡាកូនកាត់) មានដីទទឹង ៤.១០ម៉ែត្រ បណ្តោយ ១២.០០ម៉ែត្រ ស្ថិតនៅផ្ទះលេខ A55 EoE1 ផ្លូវលេខ០៦ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលទិញពីលោកឧកញ៉ា ហុង ពីវ។

មូលហេតុបាត់មិនដឹងថាច្រឡំដៃទុកលិខិតកិច្ចសន្យាលក់ ទិញដីធ្លី និងផ្ទះសម្បែង ច្បាប់ដើមនៅកន្លែងណានោះទេ។

លោកសូមធានាអះអាងថា មិនបានយកលិខិតកិច្ចសន្យាលក់ ទិញដីធ្លី និងផ្ទះសម្បែងនេះ ទៅលក់ ឬដាក់បញ្ចាំ ទៅឱ្យបុគ្គលណាម្នាក់ឡើយ។ បើមិនពិតដូចការរៀបរាប់ខាងលើ លោកសូមទទួលខុសត្រូវចំពោះមុខច្បាប់៕