(ណាននីង)៖​ លោក ហួត ឃាងវេង រដ្ឋលេខាធិការ​ តំណាង​លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមទាំងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤​ បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកួតប្រជែងវីដេអូខ្លីលើកទី៤ អាស៊ាន-ចិន ដែលរៀបចំឡើងដោយស្ថានបេសកកម្មប្រជាជនចិនប្រចាំតំបន់អាស៊ាន និងមានការចូលរួមពីបណ្តាប្រទេសអាស៊ានមួយចំនួន រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី ។

កម្មវិធីប្រកួតប្រជែងនេះធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព ផ្លាស់ប្តូរវប្បធម៍ ប្រពៃណី បច្ចេកវិទ្យា ឱ្យបានយល់គ្នាកាន់តែស៊ីជម្រៅរវាងប្រជាជនចិន និងអ៊ាស៊ាន ហើយក៏ជាការជំរុញលើកទឹកចិត្តដល់យុវជនអាស៊ាន-ចិន ឲ្យផលិតនូវវីដេអូកាន់តែច្រើន ដើម្បីផ្សព្វផ្សាយចែករំលែកឱ្យកាន់តែទូលំទូលាយ ។ កម្មវិធីនេះរៀបចំនៅក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន៕