(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៦ មីនា ឆ្នាំ២០២៤នេះ បានប្រគល់កុំព្យូទ័រចំនួន ២៤២គ្រឿង ជូនក្រសួងមុខងារសាធារណៈ។

ពិធីនេះបានធ្វើឡើងដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួងមុខងារសាធារណៈ៕