(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​, កម្លាំងគណបញ្ជាការឯកភាពខណ្ឌចំការមន​ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន​ បានប្រមូលក្រុមក្មេងស្ទាវ​មួយក្រុមដែលជិះម៉ូតូ​ ដេញបាញ់ទឹក និងបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណះនៅមូលដ្ឋានខណ្ឌចំការមន។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមក្មេងស្ទាវប្រមូលផ្ដុំគ្នាធ្វេីឲ្យបាត់សណ្តាប់ធ្នាប់ លេងបាញ់ទឹកជិះម៉ូតូប្រដេញគ្នាតាមដងផ្លូវមកធ្វើការអប់រំសរុប ចំនួន២៣ ក្នុងនោះប្រុសទាំងអស់ ម៉ូតូចំនួន១២គ្រឿង និងកាំភ្លើងជ័រសម្រាប់បាញ់ទឹក១ដើម​ និងថង់ច្រកទឹកមួយចំនួនធំ។

យុវជន ទាំងអស់នេះ បានធ្វេីសកម្មភាពបានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវក្នុងបរិវេណកោះពេជ្រ ដោយធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នា ស្រែកហូកញ្ច្រៀវបាញ់ទឹកដាក់គ្នា, គប់ទឹក ដេញបជិះម៉ូតូគ្មានពាក់សុវត្ថិភាព ដោយឃើញសកម្មភាពអានាធិបេយ្យដូចនេះទើបសមត្ថកិច្ចធ្វើការហៅមកអប់រំណែនាំដូចខាងក្រោម៖

*ទី១៖ ផលប៉ះពាល់គ្រឿងញៀន
*ទី២៖ ក្រុមក្មេងទំនើង
*ទី៣៖ ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក
*ទី៤៖ បញ្ឈប់ការលេងគប់ទឹកបាតម្សៅខាងលើ៕