(កណ្តាល)៖ លោក ហ៊ីង ប៊ុនហៀង​ ប្រធានក្រុមការងារថ្នាក់ជាតិ​ ប្រចាំស្រុកកណ្តាល​ស្ទឹង​ បានមកចុះឈ្មោះបោះឆ្នោត​រួចរាល់ហើយ នៅក្នុងឃុំដើមឫស​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល នៅរសៀល ថ្ងៃទី​៥ ខែ​កញ្ញា​ ឆ្នាំ២០១៦នេះ​។

ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ីង ប៊ុនហៀង ក៏បាន អំពាវនាវឲ្យ ប្រជាពលរដ្ឋ ដែលគ្រប់អាយុ​បោះឆ្នោតទាំងអស់ អញ្ចើញទៅចុះឈ្មោះ​ បោះឆ្នោត​ ចាប់ពីថ្ងៃទី១​ ខែ​ កញ្ញា​ ដល់ ថ្ងៃទី២៩ខែ​ វិច្ឆិកា ឆ្នាំ២០១៦ ឲ្យបានគ្រប់ៗគ្នា៕