(ភ្នំពេញ)៖ បុរសម្នាក់រងរបួសដោយសារជនសង្ស័យ៤នាក់ កាប់ប្លន់យកទ្រព្យសម្បត្តិត្រឹមតែ១ថ្ងៃ តែត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់បាន២នាក់ ក្នុងចំនោម៤នាក់ ដោយដកហូតកាំបិតកែច្នៃចំនួន១ដើម។ ការចាប់ជនសង្ស័យ កើតឡើងកាលវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២៤ នៅចំណុចស្ពានហង្សកោះពេជ្រ តាមផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនរងគ្រោះមិនទាន់ស្គាល់ឈ្មោះនៅឡើយ ដោយបច្ចុប្បន្នកំពុងស្រាវជ្រាវរកមកដាក់ពាក្យបណ្ដឹង។

ជនសង្ស័យទី១ឈ្មោះ ហេង ច្រូច ហៅអាខ្មៅ អាយុ២០ឆ្នាំ ជាអ្នកកាន់កាំបិតកាប់ជនរងគ្រោះបណ្ដាលរបួសធ្ងន់ ហើយជនសង្ស័យទី២ឈ្មោះ លឹម សុភា អាយុ៣៥ឆ្នាំ។ ពួកគេទាំង២នាក់ ស្នាក់នៅក្រោមស្ពានហង្សកោះពេជ្រ ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕