(ភ្នំពេញ)៖ នៅក្នុងបរិបទ ដែលពិភពលោកមានការប្រែប្រួល និងពោរពេញទៅដោយការប្រកួតប្រជែង ប្រទេសកម្ពុជាឯណេះវិញ គឺបានដាក់ចេញនូវគោលដៅ ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០។ ដើម្បីឲ្យកម្ពុជា អាចបំពេញនូវមហិច្ឆតាក្នុងការពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនបាន ក្រៅតែពីការខិតខំរបស់រាជរដ្ឋាភិបាលហើយនោះ តើយុវជនគួរមានការចូលរួមយ៉ាងណាខ្លះ ដើម្បីជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០៣០នោះ?

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នឹងចូលរួមក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk លើប្រធានបទនេះ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមរង់ចាំតាមដានទស្សនាកិច្ចពិភាក្សា Fresh Talk នៅម៉ោង៦ល្ងាចថ្ងៃសៅរ៍នេះ!