(កោះកុង)៖ អគ្គិភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង និងតូបលក់ឥវ៉ាន់១តូប ស្ថិតនៅឃុំដងពែង ស្រែអំបិល ខេត្តកោះកុង នាវេលាម៉ោង៥៖១០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុក ស្រែអំបិល បានឲ្យដឹងថា ឧប្បទ្ទវៈហេតុនេះ លោកបានដឹកនាំកម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍ រដ្ឋបាលដងពែង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០២គ្រឿង ដើម្បីជួយអន្តរាគមន៍ក្នុងគ្រោះអគ្គិភ័យនេះ។

លោកអធិការបានបន្តថា អគ្គិភ័យនេះ ឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ ចំនួន០២ខ្នង និងតូបលក់ដូរ០១ខ្នង ដែលមានម្ចាស់ឈ្មោះ៖
១៖ ម្ចាស់ឈ្មោះ ញ៉ ឈួន អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ យ៉ន អ៊ឺន អាយុ៥៤ឆ្នាំ មានសមាជិក៤នាក់ ប្រុស២នាក់ ដោយពួកគាត់ (មិននៅផ្ទះ) ផ្ទះ ៦.៥ គុណ៧ឈើ ប្រក់ស័ង្កសី ខូចខាតទាំងស្រុង។
២៖ ម្ចាស់ឈ្មោះ សិង ឆៃ ភេទស្រី អាយុ៦២ឆ្នាំ មានសមាជិក៤នាក់ ប្រុស២នាក់។ ផ្ទះ៧គុណ៨ ឈើប្រក់ស័ង្កសី, តូប៥.៣គុណ៣.៥ប្រក់ស័ង្កសី ខូចខាតទាំងស្រុង។
ចំពោះសម្ភារៈប្រើប្រាស់ ក្នុងផ្ទះឆេះខូចខាតទាំងស្រុង។

លោកបានបញ្ជាក់ថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី (ឆេះចេញពីផ្ទះម្ចាស់ឈ្មោះ ញ៉ ឈួន មិនមានមនុស្សនៅ ហើយបើកភ្លើងចោល)។

ហើយក្នុងកិច្ចប្រតិ្តការនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២គ្រឿង និងរថយន្តប្រជាពលរដ្ឋ១គ្រឿង ដោយប្រើទឹកអស់ចំនួន៤រថយន្ត ធ្វើឲ្យភ្លើងរលត់ និងគ្រប់គ្រងបានទាំងស្រុង ដោយពុំបានរាលដាលដល់ផ្ទះអ្នកជិតខាង ជាបន្តឧប្បទ្ទវហេតុខាងលើមិនបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្សឡើយ។

លោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ មេត្តាឲ្យការប្រុងប្រយ័ត្នឲ្យខ្ពស់ ចំពោះអគ្គិភ័យ និងចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យទាំងអស់គ្នា ព្រោះជារដូវប្រាំងក្តៅហួតហែង ងាយនិងកើតគ្រោះអគ្គិភ័យកើតឡើង៕