(ភ្នំពេញ)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បាននាំយកថវិកាចំនួន ៥៤ ២១១ ១០០៛ និង ៥៤០ដុល្លារ ដែលជាថវិការវិភាគទានស្ម័គ្រចិត្តរបស់មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការបានលើកឡើងថា ដើម្បីចូលរួមជាមួយការបេ្ដជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាឱ្យបាននូវប្រក្រតីភាព និងនិរន្ដរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះកុមារត្រូវមានសុខភាពល្អតាំងពីក្មេង កុមារត្រូវចូលរួមចំណែកក្នុងការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា និងជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ហើយមន្ទីរពេទ្យគន្ធបុប្ផាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការសង្គ្រោះកុមារកម្ពុជាជាច្រើនដោយមិនមានការបង់ប្រាក់អ្វីឡើយ៕