(ភ្នំពេញ)៖ ក្រសួងព័ត៌មាន សហការជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្ថាប័នអាជ្ញាធរពាក់ព័ន្ធ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី ព្រឹត្ដិការណ៍បាល់ទាត់មិត្ដភាពសប្បុរសធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីប ម៉ុង២៧១ មេហ្គាម៉ល។

គោលបំណងកម្មវិធី៖
* ដើម្បីជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ អំពីដំណើរការ និងគោលបំណងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរស
ធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងចូលរួមអបអរសាទរទិវាពលកម្មអន្ដរជាតិ ១ឧសភា ឆ្នាំ២០២៤។
* ដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីបទបញ្ជា ០១បប ស្តីពីការដាក់ចេញវិធានការ ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
* ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់តាមរយៈការៀបចំព្រឹត្តិការណ៍សកម្មភាពសង្គម និងប្រមូលមូលនិធិសប្បុរសធម៌ជួយដល់មន្ទីពេទ្យគន្ធបុប្ផា៕