(ភ្នំពេញ)៖ សមាគមសហភាពអង្គការសង្គមស៊ីវិល តំណាងអង្គការសមាគម និងសហគមន៍ទាំង៥០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់ លោក សម រង្ស៊ី គ្មានការពិចារណាក្នុងន័យបង្អាក់ដំណើរការ «គម្រោងព្រែកជីកហ្វូណន-តេជោ» ដូចបងប្អូនជនរួមជាតិបានជ្រាបហើយថា គម្រោងព្រែកជីកហ្វូណន-តេជោ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ដឹកជញ្ជូន និងសារៈប្រយោជន៍ផ្សេងៗជាច្រើនទៀតសម្រាប់ប្រទេសកម្ពុជា។

ផ្ទុយមកវិញ បែរជាលោក សម រង្ស៊ី ចេញសារគ្មានការសិក្សាស្រាវជ្រាវពិចារណា បង្អាក់ដំណើរការ «គម្រោងព្រែកជីកហ្វូណនតេជោ» ក្នុងន័យនេះគឺលោកមានគំនិត ទុច្ចរិត និងញុះញ៉ង់ជាតិសាសន៍ឱ្យមានការបែកបាក់សាមគ្គីភាពចំពោះប្រជាជនកម្ពុជា និងដើម្បីតែប្រយោជន៍នយោបាយខ្លួន ព្យយាមបង្អាក់ដំណើរការអភិវឌ្ឍជាតិកម្ពុជា។

សហភាពអង្គការសង្គមស៊ីវិល តំណាងអង្គការសមាគម និងសហគមន៍ទាំង៥០ស្ថាប័ន សូមថ្កោលទោសចំពោះ លោក សម រង្ស៊ី៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់សហភាពអង្គការសង្គមស៊ីវិល តំណាងអង្គការសមាគម និងសហគមន៍ទាំង៥០ស្ថាប័ន៖