(អាល្លឺម៉ង់)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងលោកស្រី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានចូលរួមកិច្ចប្រជុំ និងពិភាក្សាការងារជាមួយលោក Tomas Kiechle អភិបាលក្រុង Kempten និងលោកបណ្ឌិត Richard Schiebl ដែលនឹងធ្វើបទបង្ហាញ ស្តីពី «ភាពខុសគ្នានៃរដ្ឋាភិបាលក្នុងស្រុកស្វីស និងអាល្លឺម៉ង់»

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងទីក្រុង Kempten នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ការចូលរួមកិច្ចប្រជុំអភិបាលក្រុង Kempten និងលោកបណ្ឌិត Richard Schiebl បានធ្វើឡើងបន្ទាប់ពីលោកអភិសន្តិបណ្ឌិត ស សុខា និងគណៈកម្ពុជា បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅប្រទេសស្វីស៕