(អាល្លឺម៉ង់)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ស្តាប់បទបង្ហាញស្តីពីយុទ្ធសាស្ត្រ Kempten Smart City នៅទីក្រុង Kempten នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

លោកអភិសន្តិបណ្ឌិត ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ស្តាប់បទបង្ហាញស្តីពីយុទ្ធសាស្ត្រ Kempten Smart City នេះបន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំ និងពិភាក្សាការងារជាមួយលោក Tomas Kiechle អភិបាលក្រុង Kempten និងលោកបណ្ឌិត Richard Schiebl ដែលនឹងធ្វើបទបង្ហាញស្តីពី «ភាពខុសគ្នានៃរដ្ឋាភិបាលក្នុងស្រុកស្វីស និងអាល្លឺម៉ង់»៕