(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមចំនួន ២៨នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងវគ្គសិក្សាអំពី «ការសរសេរអត្ថបទ Hot News ឱ្យមានប្រសិទ្ធភាព និងទាក់ទាញ» រយៈពេល ៣ខែកន្លងមក។ ពិធីប្រគល់វិញ្ញាបនបត្រនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC)។

រាល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា បានបង្ហាញទឹកមុខពោរពេញដោយស្នាមញញឹម និងមានទំនុកចិត្ត ក្រោយទទួលបានការបណ្ដុះបណ្ដាលនៅ FTC។ វគ្គសិក្សាសិក្ខានេះ ​ានសិក្ខាកាមអ្នកសារព័ត៌មានដែលចង់ពង្រឹងសមត្ថភាព មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន សមាគមជនពិការ អ្នកសារព័ត៌មាន ក៏ដូចជាសិស្ស-និស្សិតផងដែរ។

ក្នុងនាមប្រធានមជ្ឈមណ្ឌល លោក ម៉ារ យ៉ារិទ្ធិ បានអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់ FTC តាំងពីដើមរហូតបញ្ចប់វគ្គសិក្សា និងទទួលវិញ្ញាបនបត្រ នាពេលនេះ។ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងអំពីរបៀបសរសេរព័ត៌មាននេះ ទៅប្រើប្រាស់តាមតម្រូវការ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

ចំពោះការសិក្សាលើវគ្គសរសេរព័ត៌មាននេះ មានសារសំខាន់ណាស់ ទោះបីមិនយកទៅប្រកប អាជីពជាអ្នកព័ត៌មាន តែធ្វើឲ្យពួកគាត់អាចយល់អំពីការងារអ្នកសារព័ត៌មានដឹងអំពីរបៀ បក្នុងការនិយាយឆ្លើយតបឲ្យបានត្រឹមត្រូវនៅក្នុងសង្គម ដែលជាចំណុចមិនអាចខ្វះ បាននៅគ្រប់ជំនាញនីមួយៗ។ ជាងនេះទៅទៀត ក្រោយទទួលបានការសិក្សាសិក្ខាកាម បានវាយតម្លៃខ្ពស់លើគុណភាពនៃការបង្រៀន ក៏ដូចការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាព និងបរិយាកាសសិក្សារបស់សិស្ស។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ «FTC» ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំ មកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។
នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel: 089 960 090
Telegram: https://t.me/pichbunsay
* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/Raksmey_FN
* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល FTC
Tel: 012 876 948
Telegram: https://t.me/rinmanikfn