(ព្រះសីហនុ)៖ ក្រោមការយកចិត្តទុកដាក់ដែលមិនអាចខ្វះទៅលើសមាជិកក្រុម លោក ហេង ប៊ុនទី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយសង្កាត់៤ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ក្រោយទទួលបានដំណឹងថា សមាជិកក្រុមមួយរូបទទួលមរណៈភាពភ្លាម លោកក៏បានដឹកនាំក្រុមការងារចុះទៅសួរនាំ និងពិនិត្យមើលស្ថានភាពគ្រួសារសពជាក់ស្តែង។

ក្រោយចុះជួប និងសួនាំក្នុងឱកាសនោះ លោក ហេង ប៊ុនទី ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគរួមមាន៖ អង្គរចំនួន១បាវ ស្មើ២៥គីឡូក្រាម, ទឹកបរិសុទ្ធចំនួន៤កេស, ភេសជ្ជៈចំនួន៤កេស, ប្រេងឆាចំនួន៥ដប, ថវិកាចំនួន១លានរៀល និងមជ្ឈូសចំនួន១ ទៅចូលរួមបុណ្យសពលោក មិន ផាត សមាជិកបក្ស រស់នៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ដែលបានទទួលមរណៈភាពនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ដោយរោគាពាធ៕