(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើលោក មីន អោងឡាំង (Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា បានជួបលោកស្រី អោង សានស៊ូជី តាមប្រព័ន្ធវីដេអូ ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារសម្តេចតេជោ និងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំក្នុងកិច្ចការអាស៊ាន។

ការស្នើនេះធ្វើឡើងក្នុងឱកាសសម្ដេចតេជោប្រធានព្រឹទ្ធសភា ជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

ក្រៅពីការសន្ទនាសួរសុខទុក្ខទៅវិញទៅមក សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើជាថ្មីម្តងទៀតឱ្យលោក មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេចតេជោ និងលោកស្រី អោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារសម្តេចតេជោ និងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន។

លោក មីន អោងឡាំង បានបញ្ជាក់នឹងយកសំណើសម្តេចតេជោ ទៅជជែកជាមួយមេដឹកនាំរបស់មីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា លោកស្រី អោងសាន ស៊ូជី កំពុងប្រឈមនឹងការឃុំខ្លួនរយៈពេល២៧ឆ្នាំ ពីបទព្រហ្មទណ្ឌចំនួន១៩បទចោទ រាប់ចាប់តាំងពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ។ កាលពីខែកក្កដា លោកស្រីត្រូវបានផ្ទេរចេញពីពន្ធនាគារទៅឃុំខ្លួនក្នុងផ្ទះវិញក្នុងរដ្ឋធានីណៃពិដោរ ហើយក្រោយមកក៏មានការរាយការណ៍ថា លោកស្រីមានជំងឺឈឺអញ្ចាញធ្មេញ និងមិនសូវស្រួលខ្លួនផងដែរ៕