(​ភ្នំពេញ)៖​ នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក​ (​យប់​២​លើក​)​ បណ្តាលឲ្យមនុស្ស​ស្លាប់​២​នាក់ រង​របួសធ្ងន់​១៥​នាក់​ និង​រង​របួសស្រាល​៦​នាក់​​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។ ​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៩​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១៤​គ្រឿង​ រថយន្ត​ធុនតូច​ចំនួន​៣​គ្រឿង​,​ រថយន្ត​ធុន​ធំ​២​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​២​លើក,​ បត់​គ្រោះថ្នាក់​១​លើក​, មិន​គោរព​សិទ្ធិ​៣​លើក​,​ មិន​ប្រកាន់​ស្តាំ​២​លើក,​ ប្រជែង​១​លើក​,​ កត្តា​យានយន្ត​១​លើក​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេលគ្រោះថ្នាក់​ចរាចរណ៍​២០​នាក់​ (​យប់​៩​នាក់​)​។​

​នៅថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ២,២៧០​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ៧០៨​គ្រឿង​ និង​ពិន័យ​សរុប​ចំនួន​ ១,៥៦២​គ្រឿង​៕​