(ភ្នំពេញ)៖ លោក គឹម សៀប ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដឹកជញ្ជូន និងប្រៃសណីយ៍ បានទទួលមរណភាព នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៤៖៤៥ព្រឹក ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

សពលោក គឹម សៀប ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ៩៣ ផ្លូវជាតិលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤តទៅ។ សពនឹងដង្ហែទៅបូជា នៅថ្ងៃសុក្រថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៧៖០០ល្ងាច។

សេចក្តីដូចបានទូលថ្វាយ និងជម្រាបជូនខាងលើ ចាត់ទុកជាការជូនដំណឹង សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព និងសាធារណជន មេត្តាជ្រាប និងសូមមេត្តាយាង-អញ្ជើញចូលពិធីបុណ្យសពតាមការគួរ។

សូមជម្រាបថា ក្នុងនីតិកាលទី៦ លោក គឹម សៀប ត្រូវបានព្រះមហាក្សត្រ តែងតាំងជាងនាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្ត្រី និងសម្រាប់នីតិកាលទី៧ នេះលោកក៏ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ឋានៈស្មើរដ្ឋមន្ត្រីផងដែរ៕