(ភ្នំពេញ)៖ ការរិយាល័យអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅល្ងាចថ្ងៃទី៩ ខែឧសភានេះ បានគូសបញ្ជាក់ថា ករណីផ្សព្វផ្សាយដោយសហព័ន្ធសហជីពកម្ពុជា CATUដែលដឹកនាំដោយលោស្រីយ៉ាង សោភ័ណ្ឌគឺជាករណីចាស់ដែលបានកើតឡើងតាំងពីខែសីហា ឆ្នាំ២០២០មកម្លេះ។ នេះជាការបញ្ជាក់តាមហ្វេសប៊ុកផ្លូវការរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យរងទី២ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ។

ទន្ទឹមនឹងនេះ ការិយាល័យអ្នកនាំពាក្យនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំឱ្យសហព័ន្ធសហជីពកម្ពុជា CATUដែលដឹកនាំដោយលោកស្រីយ៉ាង សោភ័ណ្ឌ ជួយផ្តល់បញ្ជីឈ្មោះបងប្អូនកម្មករដែលបច្ចុប្បន្នមិនទាន់មានការងារធ្វើមកកាន់ក្រសួងដើម្បីឱ្យទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្តល់ឱកាសការងារជូនបងប្អូនព្រោះបច្ចុប្បន្ននេះដោយសារកំណើនវិនិយោគថ្មីៗរោងចក្រសហគ្រាសជាច្រើនកំពុងត្រូវការបុគ្គលិក៕