(ភ្នំពេញ)៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសង្គមស៊ីវិល បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ក្រសួងបរិស្ថាន ក្នុងការបើកជំហរកិច្ចសហប្រតិបត្តការភាពជាដៃគូរ ក្នុងយុទ្ធសាស្រ្តចក្រា ដើម្បីរួមចំណែកឆ្លើយតបនឹងភាពស្អាតនៅក្នុងសង្គមកម្ពុជា។ ជាការពិតណាស់ ដើម្បីចូលរួមកិច្ចការពារបរិស្ថាន អភិវឌ្ឍន៍ គឺជាកត្តាសំខាន់របស់ប្រជាជនខ្មែរទាំងអស់គ្នា យ៉ាងណាមិញ គឺស្របទៅតាមការអវត្ត អនុលោមស្របនឹងច្បាប់ក៏ដូចជា លក្ខខណ្ឌបទដ្ឋានគតិយុទ្ធ ជាធរមា។

ក្នុងជំនួបរវាងសកម្មជនបរិស្ថាន សិទ្ធិមនុស្ស អ្នកសារព័ត៌មានជាមួយនឹងក្រសួងបរិស្ថាន រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ គឺបានសរបញ្ជាក់បន្ថែមកាន់តែទូលំទូលាយថា ការចូលរួមក្នុងវិស័យបរិស្ថាន គឺជាអាទិភាពមួយសម្រាប់យុវជនខ្មែរចូលរួមដោយមិនរើសអើងនិន្នាការ។ យ៉ាងណាមិញ សម្រាប់បរិបទប្រទេសកម្ពុជា ក៏មានបណ្តាអង្គការសមាគម ក្រុមយុវជនមួយចំនួន ហាប់បីដូចជាមើលរំលទៅលើកិច្ចសហប្រតិបត្តការនានាជាមួយស្ថាប័នពាក់ព័ន្ធ ជាហេតុនាំឲ្យពួកគេក្លាយជាក្រុមឆ្វេងនិយម ដោយមិនរើសមុខ។

សម្រាប់ក្រុមយុវជនសង្គមស៊ីវិល ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ក្នុងជំនួបនៅទីស្តីការក្រសួងបរិស្ថាន ពួកគេ បានវាយតម្លៃខ្ពស់ក្នុងការស្នើសុំកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ប្រកបដោយឥរិយាបទគួរសម ដើម្បីជាផ្នែកមួយក្នុងការចូលរួមក្នុងវិស័យបរិស្ថាន យុវជនគួរតែចូលរួមដោយឈរលើភាពជឿជាក់ តម្លាភាព គណនេយ្យភាព និងភាពស្មោះត្រង់ «ភាពស្អាត» ដើម្បីសម្រេចជោគជ័យ។

ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេស យុវជនកម្ពុជា បង្កើនតួនាទីចូលរួមអប់រំ និងផ្សព្វផ្សាយពីភាពស្អាតឱ្យបានច្រើនឡើងថែមទៀត ជាពិសេស ជំរុញការចូលរួមចំណែកលុបបំបាត់សំណល់ប្លាស្ទិក ការសម្អាតអនាម័យបរិស្ថាន រួមទាំង ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម។

លោកបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់នៃក្រសួងបរិស្ថាន បេ្តជ្ញាចិត្តខ្ពស់ និងមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅកម្ពុជា «ជាប្រទេសអព្យាក្រិតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០» ដែលនោះហើយ គឺធ្វើឱ្យកម្ពុជាបង្ហាញភាពស្អាតលើឆាកអន្តរជាតិ រួមមាន ភាពស្អាតរបស់កម្ពុជាជាមួយដៃគូ ភាពស្អាតរបស់កម្ពុជាក្នុងតំបន់ និងភាពស្អាតរបស់កម្ពុជាលើសកលលោក៕