(ភ្នំពេញ)៖ មានជនអនាមិកបានបន្តក្លែងបន្លំដោយប្រើឈ្មោះ និងរូបភាពរបស់សម្តេចតេជោ ហ៊ុន សែន ទៅបង្កើតគណនីក្លែងក្លាយ (Fake Account) ក្នុងគោលបំណងអាក្រក់ផ្សេងៗ។

ដើម្បីចៀសវាងការចាញ់បោកជនអនាមិកទាំងនោះ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ហើយជនដែលបានបង្កើតគណនី និងទំព័រក្លែងបន្លំជាថ្នាក់ដឹកនាំ ត្រូវផ្អាកសកម្មភាពជាបន្ទាន់។

តាមរយៈបណ្តាញ Telegram ផ្លូវការសម្តេចតេជោ​ ហ៊ុន សែន បានបង្ហោះសារដូច្នេះថា «សូមបងប្អូនសាធារណជនទាំងអស់មេត្តាជ្រាបថា មានជនអនាមិកបានបន្តក្លែងបន្លំដោយបង្កើត គណនីក្លែងក្លាយ (Fake Account) និងបានផ្ញើសារទៅបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងផ្សេងៗ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កើតគណនី ឬ ផេកក្លែងក្លាយជាបន្តបន្ទាប់ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ។

ចំពោះជនដែលបានបង្កើតគណនី និងទំព័រក្លែងបន្លំជាថ្នាក់ដឹកនាំ សូមផ្អាកសកម្មភាពជាបន្ទាន់»។

សូមបញ្ជាក់ថា គណនី និងទំព័រផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមានឈ្មោះ និងតំណ Link ខាងក្រោម
១/ Facebook Account ផ្ទាល់: Hun Sen ( (https://www.facebook.com/hunsenpm?mibextid=LQQJ4d)https://www.facebook.com/hunsenpm (https://www.facebook.com/hunsenpm?mibextid=LQQJ4d)) (https://www.facebook.com/hunsenpm?mibextid=LQQJ4d)
២/ Facebook Page : Samdech Hun Sen of Cambodia ( (https://www.facebook.com/hunsencambodia?mibextid=LQQJ4d)https://www.facebook.com/hunsencambodia (https://www.facebook.com/hunsencambodia?mibextid=LQQJ4d)) (https://www.facebook.com/hunsencambodia?mibextid=LQQJ4d) មានសញ្ញាធិក ពណ៌ខៀវនៅពីក្រោយឈ្មោះពេញ និង មាន 14M followers
៣)Telegram : Samdech Hun Sen of Cambodia ( (https://t.me/spmhunsen)https://t.me/spmhunsen) (https://t.me/spmhunsen)
៤/ TikTok: Samdech Hun Sen (@hunsenofcambodia)
៥/ Instagram: Samdech Hun Sen of Cambodia ( (https://www.instagram.com/hunsencambodia?igsh=bmlranZzZmw4M2o0)https://www.instagram.com/hunsencambodia (https://www.instagram.com/hunsencambodia?igsh=bmlranZzZmw4M2o0)) (https://www.instagram.com/hunsencambodia?igsh=bmlranZzZmw4M2o0)
៦/ Twitter: Hun Sen (@hunsencambodia)
៧/ YouTube: Samdech Hun Sen of Cambodia ( (https://youtube.com/@hunsencambodia?si=IHZBzM_XRW6sZ6vX)https://youtube.com/@hunsencambodia (https://youtube.com/@hunsencambodia?si=IHZBzM_XRW6sZ6vX)) (https://youtube.com/@hunsencambodia?si=IHZBzM_XRW6sZ6vX)