(ព្រៃវែង)៖ លោក ឌុច គន្ធា អភិបាលរងខេត្ត បានដាក់ចេញផែនការ៤ចំណុចធំៗ ដើម្បីអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងត្រួតពិនិត្យគ្រឿងញៀនក្នុងខេត្តព្រៃវែង។ ការដាក់ចេញផែនការបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោក អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការផ្ដល់នូវបច្ចុប្បន្នភាពការងារអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងត្រួតពិនិត្យគ្រឿងញៀន ក្នុងខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ផែនការទាំង ៤នោះ រួមមាន៖

ទី១៖ រៀបចំផែនផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងនឹងគ្រឿងនៅតាមបណ្ដាលក្រុងស្រុក។
ទី២៖ ត្រូវចុះស្រង់បូកសរុបទិន្នន័យអំពីក្លឹបកំសាន្ត ខារ៉ាអូខេ ហាងហូបចុក ផ្សេងៗដើម្បីចុះផ្សព្វផ្សាយគ្រឿងញៀន។
ទី៣៖ ត្រូវអនុវត្តនឹងចាត់តាំងការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន។
ទី៤៖ ចាត់តាំងអនុវត្តតាមប៉ុស្តិ៍ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ 

លោក ឌុច គន្ធា ក៏បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល បានចាត់វិធានការក្នុងការត្រួតពិនិត្យគ្រឿងញៀនទៅលើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ក្នុងករណីបើរកឃើញមានមន្ត្រីរាជការ កងកំលាំងណាដែលមានសារធាតុញៀន នឹងត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្តង។

លោក វរៈសេនីយឯក ពៅ ជីវ័ន នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ក៏បានលើកឡើងដែរថា កន្លងមកស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបគ្រឿងញៀនបានចំនួន ៩៥ ករណី ឃាត់ខ្លួនបានចំនួន ២១៩ នាក់ ស្រី ២១ នាក់ ដកហូត ថ្នាំញៀនបាន ៤៨៣ កញ្ចប់ ស្មើរនិង ៧ គឺឡូ ៨៧២,៧០ ក្រាម ដោយគិតត្រឹមឆមាសទី១នេះ។

នៅក្នុងកិច្ចប្រជុំនៅផងដែរ ក៏មានការលើកឡើងជាមតិយោបល់បញ្ហាប្រឈមយ៉ាងផុលផុស អំពីបញ្ហាគ្រឿងញៀននេះឡើងនៅតាមបណ្ដាលក្រុងស្រុក របស់ខ្លួនដែលបានជួបប្រទះហើយក្នុងនោះសមត្ថកិច្ច ក៏បានធ្វើការអប់រំផ្សព្វផ្សាយដែលនាំ និងបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។

លោក ឌុច គន្ធា ផ្ដាំផ្ញើ ដល់រដ្ឋបាលក្រុង ស្រុក ទាំងអស់ត្រូវរៀបចំរបាយការណ៍អំពី ផែនការសកម្មភាព ត្រីមាស ឆមាស នឹងការចុះអប់រំផ្សព្វផ្សាយទៅតាមទីតាំងនានាជាពិសេសនៅតាមសាលារៀន វត្តអារាម អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ឲ្យបានទូលំទូលាយ និងត្រូវបន្តអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀននេះ នៅថាតាមក្លឹបកំសាន្ត ខារ៉ាអូខេ ភោជនីយដ្ឋាន បានផុសផុល នឹងត្រូវរៀបចំអំពីរបាយការណ៍នៃការចុះចុះផ្សាយឲ្យបានច្បាស់លាស់ផងដែរ៕