(ភ្នំពេញ)៖ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានលើកឡើងថា បុគ្គល សម រង្ស៉ី ជាជនសរសៃប្រសាទផ្នែកនយោបាយ ក្រោយបាត់បង់អ្នកគាំទ្រអស់ សូម្បីមនុស្សជំនិតរបស់ខ្លួន។ ការចំអកបែបនេះរបស់លោក អ៊ុន ជឹម ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី អះអាងថា ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឆាំង ដែលចាកចេញពីខ្លួន ទៅចូលរួមជាមួយគណបក្សកាន់អំណាចនោះថា «ជាការចូលរួមតែសំបក»។

លោក អ៊ុន ជឹម បញ្ជាក់ទៀតថា អ្នកដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាហើយ មិនដែលឃើញនរណាម្នាក់ចេញពីគណបក្រប្រជាជន ហើយទៅគាំទ្រ លោក សម រង្ស៉ី ម្ដងណាឡើយ។ មិនតែប៉ុណ្ណោះរាល់អ្នកដែលចេញពីលោក សម រង្ស៊ី សុទ្ធតែបានវាយប្រហារ និងលាតត្រដាងអំពើអាក្រក់ ពត់ត្បុតរបស់បុគ្គល សម រង្ស៉ី ទាំងអស់។ ការលើកឡើងរបស់លោក អ៊ុន ជឹម បានធ្វើឡើងនៅក្នុងកម្មវិធីពិភាក្សា Fresh Talk នាល្ងាចថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន។

ខាងក្រោមនេះគឺជាការលើកឡើងទាំងស្រុងរបស់លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ៖