(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញតេឡេក្រាមផ្លូវការសម្តេច ដែលមានទាំង Channel Telegram (https://t.me/spmhunsen) និង Group Telegram (https://t.me/hunsenchat) មួយថែមទៀត ដើម្បីសម្រាប់បងប្អូនសរសេរជា Comments ឆ្លើយតបទៅនឹងសារ (message) ឬផូស (post) បាន។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ ភ្ជាប់ជាមួយ QR Code ដូច្នេះថា «តេឡេក្រាមផ្លូវការសម្តេចតេជោ ហ៊ុន សែន
Telegram Channel of Samdech Hun Sen។

ដើម្បីចៀសវាងមន្ទិលសង្ស័យចំពោះបងប្អូនប្រើប្រាស់ telegram ខ្ញុំសូមជម្រាបថា ឆាណែលផ្លូវការ (Official Telegram Channel) របស់សម្តេចតេជោ ហ៊ុន សែន គឺមានឈ្មោះថា “Samdech Hun Sen of Cambodia” មានសញ្ញាធិកពណ៍ខៀវនៅពីក្រោយ (មានចំនួន 900,745 subscribers មកទល់ថ្ងៃទី 15/5/2024)។ ឆាណែលនេះ គឺផ្សព្វផ្សាយព័ត៌មានជូនសាធារណៈជនជារៀងរាល់ថ្ងៃ។

ប៉ុន្តែនៅមាន Channel មួយទៀត គឺសម្រាប់បងប្អូនសរសេរជា Comments ឆ្លើយតបទៅនឹងសារ (message) ឬផូស (post) នីមួយៗនៅក្នុង Telegram Channel សម្តេចបាន ដែលមានឈ្មោះថា Samdech Hun Sen of Cambodia/hunsenchat ដែលមានចំនួន 10,988 members មកទល់ថ្ងៃទី 15/5/2024)។ Samdech Hun Sen of Cambodia” និង Samdech Hun Sen of Cambodia/Hunsenchat” គឺជាបណ្តាញ telegram ផ្លូវការរបស់សម្តេចតេជោ។

សូមស្កែន QR Code ខាងក្រោម។ សូមអរគុណ»៕