(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៩ករណី ឃាត់ខ្លួនជនសង្ស័យ ៦៥នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៩ករណី ឃាត់ខ្លួន៣៧នាក់
* ⁠ករណីប្រេីប្រាស់៥ករណី ឃាត់ខ្លួន១៥នាក់
* ⁠ករណីជួញដូរ៥ករណី ឃាត់ខ្លួន១៣នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៤៤១ករណី ឃាត់ខ្លួន៨៥០៩នាក់ (ស្រី៧២០នាក់)៕