(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងបើកការទស្សនាថ្ងៃលិច នៅប្រាសាទប្រែរូបឡើងវិញ ក្រោយបិទការទស្សនា ដើម្បីជួសជុលផ្នែកខ្លះមួយរយៈ។

សូមបញ្ជាក់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនាឆ្នាំ៩៦១ ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដែលព្រះអង្គមានបច្ឆាមរណនាម «សិវលោក»៕