(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញលទ្ធផលផ្លូវការ នៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រៅពីជំនួបកំពូលជាមួយលោកប្រធានាធិបតី យូន ស៊កយ៉ល សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបដោយឡែកពីគ្នាផងដែរ ជាមួយលោកនាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ និងលោក គឹម ជីនណូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានផ្លូវការ៖