(សៀមរាប)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ​ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលរួមដាក់បិណ្ឌវេនទី១ នៅវត្តរាជបូព៌ ខេត្តសៀមរាប។ ក្នុងនោះក៏មានការចូលរួម ពីលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងក្រុមការងារមន្ដ្រីរាជការ ជាច្រើននាក់ទៀតផងដែរ។

ជាមួយនឹងពិធីដាក់បិណ្ឌនេះ នាយឧត្តមសេនីយ៍ ទៀ បាញ់ និងលោក ឃឹម ប៊ុនសុង ក៏បាននាំយកបច្ច័យ៤លានរៀល និង៨១៥ដុល្លារ ព្រមទាំងទេយ្យវត្ថុមួយចំនួនទៀត៕