(សៀមរាប)៖ លោក រ៉ែម សុភក្តិ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនជួញដូរគ្រឿងញៀន ឈ្មោះ Carmen Garcia Guillen ភេទស្រី ជនជាតិវេណេហ៊្សុយអេឡា​ ក្រោយបង្រ្កាបបាននៅព្រលានយន្តហោះខេត្តសៀមរាប និងក្រោយពីដកហូតបានគ្រឿងញៀន ជាង១គីឡូក្រាម ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងនគរបាលខេត្តសៀមរាប និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស ដែលដឹកនាំកម្លាំងជំនាញបង្ក្រាបករណីនេះ បានប្រាប់អង្គភាព Fresh Newsថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ក្រោមការបញ្ជា ផ្ទាល់ពីលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោក ខៀវ សាម៉ន ប្រធានមន្ទីប្រឆាំងគ្រឿងញៀន និងក្រោមការណែនាំផ្ទាល់ពីលោក ឃឹម ប៊ុនសុង ប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងគយប្រចាំព្រលានយន្តហោះ កម្លាំងនរគបាលអន្តោប្រវេសន៍ ប្រចំាព្រលានយន្តហោះ និងអាវុធហត្ថប្រចំាព្រលានយន្តហោះ ក្រោមការសម្របសម្រួលពីលោក ព្រះរាជអាជ្ញរង ជួន សុបញ្ញា។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ ឃាត់ខ្លួនបានមេក្លោងជួញដូរម្នាក់ឈ្មោះ Carmen Garcia Guillen ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិ វេណេហ៊្សុយអេឡា និងដកហូតបានថ្នាំ ញៀប្រភេទ Cocaine ចំនួន១,៣៩០ក្រោម ដែលបានចេញដំណើរពី ក្រុងសៅបូឡូ ( Sao Paulo) ប្រទេសប្រេសីុល តាមជើងហោះហើរ EK ៣៧៤ Emirates ឆ្លងកាត់ប្រទេសឌូបៃ ប្រទេស អារ៉ាប់រួម (DUBAI AE) មកដល់អាកាសយាន្តដ្ឋានសុវណ្ណភូមិ ក្រុងបាងកក និងបន្តតាមជើងហោះហើរ ពីទីក្រុងបាងកក មកសៀមរាប តាមជើងហោះហើរលេខ PG៩០៩ បំណងឆ្ពោះទៅទីក្រុងហុងកុង៕