(ភ្នំពេញ)៖ តាំងពីលោកវរសេនីយ៍ត្រី ចាប វុទ្ធី នាយការិយាល័យផែនការ នៃមន្ទីរប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ បានទទួលអនិច្ចកម្មទៅកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ លោកស្រី ឡឹង ស៊ីវន ជាប្រពន្ធស្ថិតក្នុងវ័យ៥០ឆ្នាំ ហាក់អស់សង្ឃឹមក្នុងជីវិតគិតអ្វីលែងចេញ។ ណាមួយខ្លួនមេម៉ាយ ណាមួយស្នាក់នៅផ្ទះជួល ណាមួយទទួលបន្ទុកមើលថែរកូន៤នាក់ ដែលមានវ័យក្មេងខ្ចី។

ឃើញដូច្នេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានផ្ចុងផ្តើមគំនិត ឲ្យលោកស្រីរកមុខរបរចិញ្ចឹមជីវិត ដោយឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ជាអ្នកទំនុកបំរ៉ុង ទើបលោកស្រីសម្រេចចិត្តរើសមុខរបរលក់ទឹកអំពៅ។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានឧបត្ថម្ភម៉ូតូមួយគ្រឿងរទេះទឹកអំពៅស្វ័យប្រវត្តិមួយ ធុងទឹកកកធំមួយ សម្រេចតាមបំណងលោកស្រី ឡឹង ស៊ីវន ដើម្បីយកទៅប្រកបរបរចិញ្ចឹមជីវិត ធានាដល់អនាគតកូនៗកម្សត់ទាំង៤៕