(ភ្នំពេញ)៖ ការទទួលទានអាហារពេលព្រឹក គឺជាទម្លាប់​មួយរបស់មនុស្សទូទៅ គ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ ដើម្បីឲ្យរាងកាយ មានភាពមាំមួន មានកម្លាំង ពលំ អាចបំពេញកិច្ចការងារ ប្រកបដោយជោគជ័យបាន។ បន្ទាប់ពីការទទួលទាន​ អាហារពេលព្រឹក ក្លាយជារឿងមួយដ៏សំខាន់ សម្រាប់មនុស្សម្នាក់ៗហើយនោះ តើលោកអ្នកគួរតែជ្រើសហាង​មួយណា​ដែលលោកអ្នកគិតថា មានអាហារពេលព្រឹក ចំអិនឡើង ប្រកបដោយរសជាតិឆ្ងាញ់ពិសារ នៅក្នុងទីក្រុងភ្នំពេញ?

ហាង គុយទាវឆ្ងាញ់​​ទសវត្ស​រ៍​៦០ សូមធ្វើការណែនាំ លោកអ្នកនូវអាហារពេលព្រឹក ដ៏មានឱជារសឈ្ងុយឆ្ងាញ់ ​ជាមួយនឹងមុខម្ហូបជាច្រើន ជាពិសេសគឺមុខម្ហូប ហ្វើឡាវ ដែលល្បីល្បាញ​នៅហាង ទសវត្ស​រ៍​៦០ ជាយូរឆ្នាំមកហើយ។ លើសពីនេះ ដើម្បីជាការអបអរសាទរ និងលើកទឹកចិត្ត​ដល់អតិថិជន ដែលតែងតែគាំទ្រ និងចូលចិត្តមកញ៉ាំអាហារ ក្នុងហាងទសវត្សរ៍៦០ រហូតមក នៅក្នុងឱកាស​បើកដំណើរការ​ឡើងវិញ (សាខានៅក្បែរស្ថានទូតចិន) ​ហាងគុយទាវឆ្ងាញ់​ទសវត្សរ៍៦០ មានការផ្ដល់​ជូនពិសេស ដល់អតិថិជន នូវភេសជ្ជៈសុខភាព ដ៏មានឱជារសឈ្ងុញឆ្ងាញ់ ដោយឥតគិតថ្លៃ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ភេសជ្ជៈសុខភាពស្រស់ៗ ដែលអតិថិជន​ទទួលបាន ដោយឥតគិតថ្លៃ នៅពេលចូលពិសារគុយទាវ, ហ្វើឡាវ ឬគុយទាវខគោ ក្នុងហាងទសវត្សរ៍៦០ មានដូចជា ទឹកសណ្ដែក​ក្រហម-ខ្មៅ-ខៀវ, ទឹកត្រាវ, ទឹកល្ពៅ និងទឹកពោត ជាដើម។ ហាងគុយទាវឆ្ងាញ់​ទសវត្សរ៍៦០ គឺជាហាងមួយមានឈ្មោះ​ល្បីល្បាញ ជាយូរមកហើយ ព្រោះតែម្ហូបអាហារ ត្រូវបានចំអិនឡើង ផ្ដោតសំខាន់លើគុណភាព រសជាតិ អនាម័យ និងគិតគូដល់សុខភាព អ្នកទទួលទានជាចំបង​។

សូមបញ្ជាក់ថា ការផ្ដល់ជូនភេសជ្ជៈសុខភាព ពីហាងទសវត្សរ៍៦០ ក្នុងឱកាសដំណើរការសាខាថ្មី​ឡើងវិញនេះ គឺមានតែនៅសាខាទី១ ស្ថិតនៅក្បែរស្ថានទូតចិន តែប៉ុណ្ណោះ ខណៈហាងចាប់បើកលក់​ពីម៉ោង៦ព្រឹក ដល់ម៉ោង១១៖០០នាទីថ្ងៃត្រង់ ជារៀងរាល់ថ្ងៃ៕