(ភ្នំពេញ)៖ ជាមួយតម្លៃត្រឹមតែ ៣៥,៨០០ដុល្លារ លោកអ្នកនឹងទទួលបានឱកាសវិនិយោគជាមួយបុរី ប៉េងហួត ដែលអាចទទួលបានប្រាក់ចំណេញរហូតដល់ ៣០០០ដុល្លារ ក្នុងរយៈពេលខ្លីទៅលើខុនដូទំនើប ដែលមានបំពាក់ជូនគ្រឿងសង្ហារឹមរួចជាស្រេច។ ក្រៅពីឱកាសវិនិយោគនេះប្រសិនបើលោកអ្នកជាវខុនដូ នៅថ្ងៃទី២៤ និងទី២៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ លោកអ្នកនឹងទទួលបានគ្រឿងអេឡិចត្រូនិចមួយឈុត ដែលមានទូរទស្សន៍ ទូទឹកកក ចង្គ្រានអគ្គិសនី Microwave ម៉ាស៊ីនបឺតផ្សែង និង ម៉ាស៊ីនត្រជាក់ផងដែរ។

ខុនដូ ដឹស្តាប៉ូឡារីស២៣ ត្រូវបានសាងសង់ឡើងលើទីតាំងទំនើប និងទាន់សម័យ ដែលព័ទ្ធជុំវិញដោយផ្សារទំនើបកំរិតស្តង់ដារ សាលារៀនអន្តរជាតិ ក្លឹបហាត់ប្រាណ អាងហែលទឹក ទីលានបាល់ទាត់ បាល់ទះ បាល់បោះ ទីលានហាត់វាយកូនហ្គោល សួនកំសាន្តបែបអឺរ៉ុប សាលមហោស្រពសម្រាប់ប្រារព្វពិធីផ្សេងៗ ហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ ផ្លូវថ្នល់ទូលាយ ថែមទៀតផង។

គួសបញ្ជាក់ផងដែរថា ខុនដូ ដឹស្តាប៉ូឡារីស២៣ មានកំពស់២៦ជាន់ ដែលបានរៀបចំឲ្យមានបន្ទប់គេង១ និងបន្ទប់គេង២ អមជាមួយគ្រឿងសង្ហារឹមគ្រប់ប្រភេទ ស្របតាមតំរូវការរបស់អតិថិជន។ ក្រៅពីលំនៅដ្ឋានស្នាក់នៅ ជាលក្ខណៈខុនដូ ក្នុងនោះក្រុមហ៊ុនបានសាងសង់ជា ផ្សារទំនើប មាននៅជាន់ទី១ និងទី២ ចំណតរថយន្តដ៏ធំទូលាយ មាននៅចាប់ពីជាន់ទី៣ ដល់ជាន់ទី៦។ លើសពីនេះទៅទៀត ក្រុមហ៊ុនរៀបចំឲ្យមានជាក្លឹបហាត់ប្រាណ សួនច្បារលំហែកាយលើអាកាស នៅជាន់ទី26លើគេបង្អស់ នៃអគារខុនដូ ផងដែរ។

សម្រាប់លោកអ្នកដែលមានបំណងក្លាយជាម្ចាស់ខុនដូ ដឹស្តាប៉ូឡារីស២៣ នៅរង់ចាំអីទៀត សូមអញ្ជើញមកទស្សនាខុនដូគំរូ របស់បុរី ប៉េង ហួត ដែលមានទីតាំង ស្ថិតនៅ បុរី ប៉េង ហួត ដឹហ្គ្រេនស្តាផ្លាទីនីម (តំបន់បឹងស្នោរ) ចំងាយ២គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។ ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ 015 90 6789
បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!