(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញកម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១២ករណី ឃាត់មនុស្ស២៣នាក់ ក្នុងនោះមានមុខសញ្ញាជួញដូរ១៩នាក់ និងមុខសញ្ញាប្រើប្រាស់៤នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៥.៤១ក្រាម, ១កញ្ចប់ធំ និង១៧កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកណ្ដាល បង្រា្កប២ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្រា្កប២ករណីឃាត់ខ្លួន ៥នាក់, នគរបាលខេត្តរតនគីរី បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តត្បូងឃ្មុំ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តព្រៃវែង បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តក្រចេះ បង្រា្កប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តកំពត បង្រា្កប២ករណីឃាត់ខ្លួន៦នាក់, នគរបាលខេត្តតាកែវ បង្រា្កប១ករណី ឃាត់ខ្លួនម្នាក់៕