(ភ្នំពេញ)៖ ពិតជារឿងចៃដន្យមែន! មានមនុស្សឈ្មោះ «កឹម សុខា» រហូតដល់ទៅ៥នាក់ នៅក្នុងបញ្ជីឈ្មោះបោះថ្មី ក្នុងរាជធានីភ្នំពេញ ដែលជាបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ដែលបិទផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦នេះ។

ឈ្មោះ «កឹម សុខា» ក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ គឺដូចគ្នាទាំងស្រុងទៅនឹងឈ្មោះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ពោល គឺខុសតែអត្តលេខ ថ្ងៃខែឆ្នាំកំណើត ឈ្មោះឃុំ-សង្កាត់ និង ការិយាល័យបោះឆ្នោតតែប៉ុណ្ណោះ។ នេះមិនមានន័យថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ មានឈ្មោះដល់ទៅកន្លែងនោះទេ ពោលគឺមានមនុស្ស៥នាក់ ឈ្មោះដូចលោក កឹម សុខា រហូតដល់៥នាក់ សម្រាប់នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅថ្ងៃនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះដែលត្រូវលុបឈ្មោះចេញ ពីបញ្ជីឈ្មោះបោះឆ្នោត នៅគ្រប់សាលាឃុំ-សង្កាត់ និងនៅតាមទីប្រជុំជននានា ទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ បញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលត្រូវលុបចេញ ពីបញ្ជីឈ្មោះបោះឆ្នោតដំបូង ក៏មានចេញផ្សាយនៅក្នុងគេហទំព័ររបស់ គ.ជ.ប (http://www.voterlist.org.kh) ផងដែរ៕