(ភ្នំពេញ)៖ លោកអេង ខេង​អ្នកជំងឺមហារីកមាត់ ត្រូវ​បាន​គ្រូពេទ្យ​ជំនាញ​នៅ​ប្រ​ទេសអូស្ត្រាលី​វះ កាត់​រួចរាល់ហើយ នៅថ្ងៃទី២៥ កុម្ភៈនេះ ដោយ​ចំ​ណាយពេល​អស់ប្រ​ហែល​​ប្រាំមួយ​ម៉ោង​។

បើតាម​ព័ត៌មាន​បឋម ការការវះកាត់​នេះទទួល​​បាន​ជោគជ័យ ​ដោយបាន​​កែប្រែ​មុខមាត់ថ្មី​ជូន​​លោក​ អេង ខេង​។ បច្ចុប្បន្ន លោក អេង ខេង​បាន​ដឹង​ខ្លួន​ហើយ បន្ទាប់​ពីការវះកាត់​។

គួរបញ្ជាក់​ផងដែរថា លោក ​អេង ខេង ​ត្រូវ​បាន​ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​ចំនួន​ ២៥,០០០ដុល្លារ ​ពី​ក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស លីមីតធីត​ ដែល​ផលិតស្រាបៀរកម្ពុជា ដើម្បីធ្វើការវះកាត់ និង​សម្រាក​ព្យាបាល​នៅ​ប្រ​ទេស​អូស្រ្តាលីនេះ៕