(​កំពង់ស្ពឺ)៖ លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជាប្រធានក្រុមបក្សប្រជាជនចុៈជួយឃុំវល្ល័ស ស្រុកសំរោង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ចុះពិនិត្យមើលការកសាងសង់សាលាបុណ្យ ក្នុងភូមិកណ្តាល ឃុំវល្ល័ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក នរ រតនៈវឌ្ឍនោ បានឲ្យដឹងថា ការចុះមូលដ្ឋាន​នេះ ក៏បាន​នាំយកថវិកា​​​ ទូ​ទាត់ជាមួយជាងសំណង់កសាងសាលាបុណ្យភូមិ​ទី២១ ក្នុងគំរោងចំនួន​២៣រោងបុណ្យភូមិ ក្នុងឃុំវល្ល័ស ដែលសាលាបុណ្យ មួយចំនួនកសាងបាន៧០ភាគរយ ហើយរោងបុណ្យ នីមួយៗ ត្រូវចំណាយប្រមាណចាប់ពី​១៥,០០០ ដុល្លារឡើងទៅ​ផងដែរ​៕