(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីទិវាជាតិទីក្រុងស្អាត លើកទី៥ ឆ្នាំ២០១៧ និងប្រគល់ជ័យលាភីរង្វាន់សម្តេចនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតងក្នុង វិស័យទេសចរណ៍ លើកទី២ អមដោយជ័យលាភីបដិសណ្ឋារកិច្ចល្អសេវាសាធារណៈរបស់ក្រុង/ខណ្ឌ។

កម្មវិធីនេះធ្វើឡើងនៅវិមានសន្តិភាព វេលាម៉ោង៨ព្រឹក ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្រ្តីពាក់ព័ន្ធវិស័យទេសចរណ៍ជាច្រើន។

ថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយស​ នៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានចេញសារលិខិត អបអរសាទ ដល់ទិវាជាតិទីក្រុងស្អាត លើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ទិវាជាតិទីក្រុងស្អាតនេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»។ ក្នុងថ្ងៃដដែលនោះ ក៏មានប្រារព្ធពិធីប្រគល់ជ័យលាភី «រង្វាន់សម្ដេចតេជោ នាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២» អមជាមួយជ័យលាភី បដិសណ្ឋារកិច្ចល្អ សេវាសាធារណៈ​របស់ក្រុង-ខណ្ឌបេកភាព ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី១ ផងដែរ។

សូមអានខ្លឹមសារលម្អិត ក្នុងសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី ដូចខាងក្រោម៖