(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅជប៉ុន បានដោះស្រាយបញ្ហាប្រាក់បៀវត្ស ដែលថៅកែក្រុមហ៊ុន នៅខេត្ត Tochigi នៃប្រទេស​ជប៉ុន បានកិបកេងប្រាក់ម៉ោង និងប្រាក់ធ្វើការលើសម៉ោងកន្លងមក ជូនកម្មសិក្សាការីចំនួន៥នាក់ ឲ្យទទួលបានប្រាក់សំណងមកវិញហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ទាក់ទងនឹងករណីនេះដែរ ថៅកែក្រុមហ៊ុន បានស្នើសុំវិញថា សុំបងសង់ជាដំណាក់កាល និងសន្យាបង់ឲ្យអស់​ក្នុងអំឡុងឆ្នាំ​២០១៧ ដោយសារតែប្រាក់សំណងនោះមានចំនួនច្រើនពេក។ ចំពោះការសង ក្រុនហ៊ុន នឹងផ្ញើតាមគណនី​កម្មសិក្សាការី​ខ្មែរដោយផ្ទាល់ ហើយនឹងមានការរាយការណ៍ជូនស្ថានទូតផងដែរ។

យោងតាមលិខិតដដែល បានបញ្ជាក់ឲ្យដឹងថា ការអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំនៅជប៉ុន បានធ្វើឡើង ក្រោយពីមាន​ការស្នើសុំអន្តរាគមន៍ពីកម្មសិក្សាការីខ្មែរ៥នាក់ បានបង្ហោះលើ Facebook របស់ស្ថានទូត ក្រោយមកស្ថាន​ទូតក៏បាន​សហការជា​មួយនគរបាលនៅតាមតំបន់ ធ្វើការអន្តរាគមន៍បានសម្រេច តាមការស្នើរបស់កម្មសិក្សាការីខ្មែរ និងជួយដោះស្រាយបញ្ហា​បានតាមការគ្រោងទុក៕

សូមអានសេចក្តីជូនដំណឹង ដែលមានខ្លឹមសារលំអិតទាំងស្រុង ដូចខាងក្រោមនេះ៖