(ភ្នំពេញ)៖ ក្រុមហ៊ុន Happy Energy Drink បានប្រកាសបើលក់ជាផ្លូវការ នូវផលិតផលភេសជ្ជៈ ប៉ូវកម្លាំងថ្មី ម៉ាក «HELL» នៅ​លើទីផ្សារកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អតិថិជនដែលជាប្រតិបត្តិករទីផ្សារ ស្វែងយល់ឲ្យយល់កាន់ តែច្បាប់​​នូវ​គុណភាពកំរិតស្ដង់ដារអន្ដរជាតិរបស់ភេសជ្ជៈHELL ក៏ដូចជាបង្កើតបរិយាកាសទំនាក់ទំនងស្និតស្នាលរវាង អតិថិជន ជាមួយ​បណ្ដារអ្នកលក់បន្ដរបស់ក្រុមហ៊ុន។ការសម្ពោធភេសជ្ជៈប្រភេទថ្មីនេះធ្វើឡើង នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៧។

អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន Happy Energy Drink លោក ប៊ុន គា បានថ្លែងឲ្យដឹងថា នៅដើមឆ្នាំ២០១៧នេះ ក្រុមហ៊ុនបាន​ទទួលសិទ្ធិចែកចាយផ្ដាច់មុខ នូវផលិតផលភេសជ្ជៈប៉ូវកម្លាំង HELL សម្រាប់ទីផ្សារប្រទេសកម្ពុជា ពីក្រុមហ៊ុន HELL Energy ដែល​ជាក្រុមហ៊ុនមួយមានដើមកំណើត នៅក្នុងប្រទេសហុងហ្គារី ដែលកំពុងឈានមុខគេក្នុងទីផ្សារអ៊ឺរ៉ុប អង់គ្លេស អូស្ដ្រីលី ក៏ដូច​​ជា​បណ្ដាលប្រទេសទាំង៤៣។

ភេសជ្ជៈ HELL ជាភេសជ្ជៈ ដែលជួយប៉ូវកម្លាំង បន្សាប់ជាតិស្រវឹង ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា បំបាត់ការឈឺក្បាល ដែលបណ្ដាល​​មកពី​ជាតិស្រវឹង បំបាត់ភាពងងុយគេង បំបាត់ស្អា.ក ឬស្លេស ពិសេសរំលាយខ្លាញ់អាក្រក់ ដែលមានក្នុងសសៃឈាម។ ភេសជ្ជៈនេះនឹងធ្វើការចែកចាយ ទូទាំងប្រទេសកម្ពុជា ដោយមានតម្លៃត្រឹមតែ២០០០រៀល ក្នុង១កំប៉ុង តែមានរយៈពេល ត្រឹមតែ១ខែដំបូងប៉ុណ្ណោះ។

លោកបន្ដទៀតថា​ «បងប្អូនជាច្រើនបានលក់ផលិតផលនេះ ដាច់ខ្លាំងណាស់ក្នុងសហគមន៍អ៊ឺរ៉ុប ដូច្នេះខ្ញុំគិតថាប្រជាពលរដ្ឋ​កម្ពុជា អាច​នឹងគាំទ្រផលិតផលនេះ ព្រោះថា ផលិតផលនេះមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ទៅថ្ងៃមុខឡើយ ថែមទាំង​ជួយ​ដល់​សុខ​ភាពអ្នកប្រើប្រាស់ ហេតុនេះហើយទើបខ្ញុំសម្រេចចិត្ត នាំភេសជ្ជៈនេះមកចែកចាយ ក្នុងទីផ្សារកម្ពុជា»។

លោកបញ្ជាក់ថា «សម្រាប់ភេសជ្ជៈ HELL នេះផងដែរ ខ្ញុំសង្ឃឹមជឿជាក់ថា នឹងមានការគាំទ្រច្រើនពីសំណាក់អតិថិជន ព្រោះភេសជ្ជៈ នេះមានការបញ្ជាក់ពីអង្គការ ចំណីអាហារពិភពលោកថា គ្មានផ្ទុកសារធាតុគីមីនៅក្នុងភេសជ្ជៈ ឬធាតុផ្សំឡើយ ព្រមទាំងអនុញ្ញាត ផ្ដល់នូវនិមិត្តសញ្ញាភ្ជាប់គ្រប់កំប៉ុងយ៉ាងច្បាស់»។ មួយវិញទៀតតាមការពិសោធន៍ ពីអ្នកប្រើប្រាស់ជាច្រើនឆ្នាំ គឺមិនប៉ះពាល់សុខភាព​ មិនមានឡើងជាតិស្ករក្នុងខ្លួន ថែមទាំងជួយពង្រឹង និងថែរក្សាសុខភាពអ្នកប្រើប្រាស់ទាំងពេលបច្ចុប្បន្ន និងអនាគត៕