(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៣ ខែមីនានេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការត្រួតពិនិត្យ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទដោយបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ  ដោយបានរកឃើញយានយន្តមិនទាន់​បង់ពន្ធ ៥៩៩៧គ្រឿង ពិន័យប្រាក់៥៣៣៩លានរៀល ស្មើនឹងប្រមាណ ១.៣៤លានដុល្លារ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានអំពាវនាវដល់ម្ចាស់រថយន្តទាំងឡាយ ដែលពុំទាន់បានមកបំពេញកាតព្វកិច្ច បង់ពន្ធនេះ សូមមេត្តារួសរាន់មកប្រកាសពន្ធ និងប្រាក់ពិន័យ នៅតាមសាខាពន្ធដារខេត្តខណ្ឌ ឬតាមធនាគាអេស៉ីលីដា កាណាឌីយ៉ា ធនាគារវឌ្ឍនៈ ឲ្យបានគ្រប់ៗគ្នា៕